Easy way to get 15 free YouTube views, likes and subscribers
Get Free YouTube Subscribers, Views and Likes

ហេតុអ្វីករណី ជា សារ៉ន និងហ៊ី គឹមហុង មិនត្រូវបានចាត់ការដូចករណី ឡេង ចាន់ណា?

Follow
RFI ខេមរភាសា / RFI Khmer

កាលពី​ថ្ងៃទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៤ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បាន​ប្រគល់ភារកិច្ច​ឲ្យ​លោក គី តិច ​ប្រធានក្រុម​មេធាវី​រដ្ឋាភិបាលចេញមុខ​ការពារ​ពលរដ្ឋ ​និង​ធ្វើជា​តំណាង​ពលរដ្ឋនៅក្នុង​សំណុំរឿង​ទាំងឡាយ ​ដែល​កំពុងចាត់ការ​ដោយ​ស្ថាប័នអយ្យការ ​និង​ស្ថាប័ន​តុលាការ​។ ចំណាត់ការនេះ​ត្រូវ​លោក ហ៊ុន ម៉ាណែត ​បញ្ជាក់ថា​ ជាការ​ឆ្លើយតបទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​របស់អតីត​ឧកញ៉ា ឡេង ចាន់ណា។​ ប៉ុន្តែចំណាត់ការ​តែលើ​អតីត​ឧកញ៉ា ឡេង ចាន់ណា ​នេះ ត្រូវបាន​ចោទសួរពី​មហាជន និង​អ្នកតាមដាន​សង្គមថា​ ហេតុអ្វី​ក៏​រដ្ឋាភិបាល​មិនចាត់វិធានការ​ដូចគ្នា​ប្រឆាំងនឹង​អតីតឧកញ៉ា ​ជា សារ៉ន និង​ហ៊ី គឹមហុង ​ដែលរង​ការចោទថា​បានធ្វើឲ្យ​ពលរដ្ឋទឹកភ្នែក ​និង​រុញពួកគេ​ឲ្យធ្លាក់​ក្នុងជ្រោះ​នៃ​ភាពក្រីក្រ​។


Please subscribe: https://rfi.my/YTkm

ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/

ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm
ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

posted by Bogliotti1k